នារសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាស្រុកបរិបូណ៌, មានរៀបចំបើកវគ្គបណ្ដុះបណ្ដាលបន្ត ប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មាន SARMIS ជូនរដ្ឋបាលឃុំ និងរដ្ឋបាលស្រុកបរិបូណ៌ ក្រោមអធិបតីភាព លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពី មន្ត្រីជំនាញស្រុក លោកមេឃុំ លោក លោកស្រី ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ និងមន្រ្តីជំនាញមន្ទីរ សហវខេត្ត សរុបប្រមាណ ១៤រូប។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងជំរុញរដ្ឋបាលស្រុក និងឃុំ ក្នុងការកត់ត្រា និងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល (ឆ្នាំ២០២៤) និងការរៀបចំធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ ស្របតាមនីតិវិធី។